បានធ្វើបច្ចុប្បន្នភាពថ្ងៃទី 28 ខែមីនា ឆ្នាំ 2024
សេចក្តីថ្លែងការណ៍ឯកជនភាព
សេចក្តីថ្លែងការណ៍ឯកជនភាពនេះពិពណ៌នាអំពីរបៀបដែលក្រុមហ៊ុន WD-40 (WD-40 Company) និងសាខាពាក់ព័ន្ធ (ហៅរួមថា “WD-40,” “យើង,” និង “យើងខ្ញុំ”) ប្រមូល ប្រើប្រាស់ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួន ដែលយើងប្រមូលនៅពេលអ្នកចូលមើល ឬប្រើវេបសាយ ឬកម្មវិធីទូរសព្ទរបស់យើង (ហៅដាច់ដោយឡែកថា “វេបសាយ” និងហៅរួមថា “វេបសាយទាំងឡាយ”) ទាក់ទងក្រុមការងារសេវាកម្មអតិថិជនរបស់យើង ចូលរួមជាមួយយើងនៅលើមេឌាសង្គម ចូលរួមក្នុងការចាប់ឆ្នោត ឬការប្រកួតរបស់យើង ឬធ្វើអន្តរកម្មជាមួយយើង (ហៅរួមថា “សេវាកម្ម” របស់យើង)។ តាមរយៈការប្រើប្រាស់វេបសាយ និងសេវាកម្មរបស់យើង អ្នកយល់ព្រមចំពោះការប្រមូល ការដំណើរការ ការប្រើប្រាស់ និងការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របតាមសេចក្តីថ្លែងការណ៍ឯកជនភាពនេះ។
ចុច ទីនេះ ដើម្បីទាញយកច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ។
សេចក្តីថ្លែងការណ៍ឯកជនភាពនេះមិនអនុវត្តចំពោះព័ត៌មានដែលប្រមូលបានទាក់ទងនឹងការងារពីអ្នកដាក់ពាក្យសុំការងារ និយោជិតបច្ចុប្បន្ន និងអតីត ហើយបើអាចអនុវត្តចំពោះ បុគ្គលិកបច្ចុប្បន្ន និងអតីត និងអ្នកម៉ៅការដែលផ្តល់សេវាកម្មដល់យើង។
សេចក្តីថ្លែងការណ៍ឯកជនភាពនេះត្រូវបានចេញជាភាសាអង់គ្លេស និងបកប្រែជាភាសាក្នុងស្រុករៀងៗខ្លួន ដែលច្បាប់ការពារទិន្នន័យក្នុងតំបន់ជាធរមានទាមទារ។ ក្នុងករណីនៃភាពខុសគ្នា ឬភាពមិនស៊ីសង្វាក់គ្នារវាងកំណែភាសាអង់គ្លេសនៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ និងសំណៅបកប្រែណាមួយនោះ ត្រូវយកភាសាអង់គ្លេសជាគោល។
មាតិកា
ព័ត៌មានដែលយើងប្រមូល
យើងប្រមូលប្រភេទព័ត៌មានផ្ទាល់ខ្លួនផ្សេងៗគ្នា អាស្រ័យលើអន្តរកម្មរបស់អ្នកជាមួយយើង។ ប្រភេទ និងប្រភេទព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗដែលយើងអាចនឹងប្រមូល និងដំណើរការត្រូវបានកំណត់ដូចខាងក្រោម។
យើងមិនប្រមូល ឬដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទងនឹងប្រភពដើមនៃពូជសាសន៍ ឬជាតិសាសន៍របស់អ្នក គំនិតនយោបាយ សាសនា ឬជំនឿទស្សនវិជ្ជា សុខភាព ឬលក្ខខណ្ឌវេជ្ជសាស្ត្រ ប្រវត្តិព្រហ្មទណ្ឌ សមាជិកភាពសហជីពជំនួញ ទិន្នន័យសេនេទិច ឬទិន្នន័យជីវមាត្រ ជីវិតផ្លូវភេទ ឬទំនោរផ្លូវភេទ (តទៅនេះហៅថា “ព័ត៌មានផ្ទាល់ខ្លួនរសើប”)។ យើងស្នើឱ្យអ្នកកុំផ្ញើ ឬបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួនរសើបណាមួយមកយើង។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនឹងស្នើសុំឱ្យអ្នកបញ្ចេញប្រាប់យើងនូវព័ត៌មានទាក់ទងនឹងសុខភាព ឬស្ថានភាពវេជ្ជសាស្ត្ររបស់អ្នកនៅពេលចាំបាច់ ដើម្បីវិភាគ និងដោះស្រាយឧប្បត្តិហេតុជាមួយផលិតផល ឬការវេចខ្ចប់របស់យើង។ លើសពីនេះ យើងនឹងដំណើរការព័ត៌មានបែបនេះក្នុងករណីអ្នកប្រាស្រ័យប្រាប់ភ្នាក់ងាររបស់យើងក្នុងអំឡុងពេលហៅទូរសព្ទ ឬអ្នកកំពុងបង្ហាញការយល់ព្រមដោយស្ម័គ្រចិត្តតាមរយៈការទំនាក់ទំនង ឬមធ្យោបាយផ្សេងទៀត។
លុះត្រាតែមានចែងផ្សេងពីនេះ នៅពេលប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកមានកាតព្វកិច្ចផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចដែលអាចត្រូវបានទាមទារដោយយើង ដែលនឹងគ្រប់គ្រាន់ និងចាំបាច់សម្រាប់គោលបំណងដែលបានពិពណ៌នាខាងក្រោមប៉ុណ្ណោះ។ បើអ្នកមិនផ្តល់ឱ្យយើងនូវព័ត៌មានដែលបានស្នើសុំទេ យើងប្រហែលជាមិនអាចផ្តល់ឱ្យអ្នកនូវសេវាកម្ម ឬព័ត៌មានដែលអ្នកត្រូវការ ឬបំពេញគោលបំណងដែលបានពិពណ៌នាខាងក្រោមនោះទេ។
យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម៖
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ៖ ផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការដោះស្រាយឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ការសាកសួរ បណ្តឹង និងសំណូមពររបស់អតិថិជនទាក់ទងនឹងវេបសាយ និងសេវាកម្ម។
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ៖ ផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការកែលម្អវេបសាយ និងសេវាកម្មរបស់យើង និងវាយតម្លៃការអនុវត្តរបស់បុគ្គលិក និងអ្នកម៉ៅការរបស់យើង និងការយល់ព្រមរបស់អ្នក។
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ៖ ការយល់ព្រមរបស់អ្នក
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ៖ ការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនេះគឺផ្អែកលើការអនុវត្តលក្ខខណ្ឌនៃប្រម៉ូសិនដែលពាក់ព័ន្ធ និងការយល់ព្រមរបស់អ្នក។
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ៖ ផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការកែលម្អវេបសាយ និងសេវាកម្មរបស់យើង និងវាយតម្លៃការអនុវត្តរបស់បុគ្គលិក និងអ្នកម៉ៅការរបស់យើង។
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ៖ ផលប្រយោជន៍ស្របច្បាប់របស់យើងដើម្បីការពារអង្គភាពរបស់យើង និងដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង។
យើងនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនក្នុងកាលៈទេសៈខាងក្រោម ឬដូចដែលបានពិពណ៌នាផ្សេងទៀតនៅក្នុងសេចក្ដីថ្លែងការណ៍ឯកជនភាពនេះ។
អ្នកផ្ដល់សេវា៖ យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកលក់ និងអ្នកផ្តល់សេវាដែលគាំទ្រប្រតិបត្តិការនៃសេវាកម្ម វេបសាយទាំងឡាយ និងអាជីវកម្មរបស់យើង ហើយអ្នកដែលត្រូវការចូលប្រើព័ត៌មានបែបនេះ ដើម្បីអនុវត្តការងាររបស់ពួកគេសម្រាប់យើង (រួមទាំង ឧទាហរណ៍ការបង្ហោះលើវេប ការវិភាគ ការបញ្ជូនអ៊ីមែល ការធ្វើទីផ្សារ ការធានារ៉ាប់រង សេវាកម្មស្តុកទុក និងឃ្លាំង សេវាកម្មគាំទ្រអតិថិជន និងការគ្រប់គ្រង ការវិនិច្ឆ័យ និងការផ្តល់រង្វាន់ ទិដ្ឋភាពនៃប្រូម៉ូសិន ការប្រកួតប្រជែង និងការចាប់ឆ្នោតផ្សងសំណាង)។ ក្នុងករណីខ្លះ អ្នកលក់ ឬអ្នកផ្តល់សេវាអាចនឹងប្រមូលព័ត៌មានដោយផ្ទាល់ពីអ្នកតាងនាមយើង។
សាខា៖ យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយ និងក្នុងចំណោមក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ សាខា ឬសន្តតិជន ឬសិទ្ធិវ័ន្តរបស់យើង។
ដៃគូធ្វើទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម៖ យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយ ភាគីទីបីជាដៃគូធ្វើទីផ្សារ ដៃគូវិភាគ ឬដៃគូផ្សាយពាណិជ្ជកម្ម រួមទាំងថ្នាល និងបណ្ដាញមេឌាសង្គម សម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជាការផ្ញើជូនអ្នកនូវអ៊ីមែលធ្វើទីផ្សារ និងផ្សាយពាណិជ្ជកម្ម។
ទីប្រឹក្សាដែលមានជំនាញវិជ្ជាជីវៈ៖ យើងអាចនឹងចែករំលែកព័ត៌មានជាមួយទីប្រឹក្សាដែលមានជំនាញវិជ្ជាជីវៈ ដូចជាមេធាវី ធនាគារិក សវនករ និងអ្នកធានារ៉ាប់រង ដែលចាំបាច់ក្នុងដំណើរការនៃសេវាកម្មវិជ្ជាជីវៈដែលពួកគេផ្តល់ជូនយើង។
ស្ថាប័នរដ្ឋាភិបាល៖ យើងចែករំលែកព័ត៌មានជាមួយស្ថាប័ននិយតកម្ម និងស្ថាប័នរដ្ឋាភិបាល រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល ទីភ្នាក់ងាររដ្ឋបាល ទីភ្នាក់ងារអនុវត្តច្បាប់ និងទីភ្នាក់ងារនិយតកម្ម អាជ្ញាធរពន្ធដារ ស្ថាប័នចុះបញ្ជីសាជីវកម្ម និងទីភ្នាក់ងារសាធារណៈ ឬអាជ្ញាធរផ្សេងទៀត ប្រសិនបើយើងគិតថា យើងគួរតែអនុវត្តតាមច្បាប់ បទបញ្ជា ដំណើរការផ្លូវច្បាប់ ឬកាតព្វកិច្ចផ្លូវច្បាប់ផ្សេងទៀតដែលចូលជាធរមាន។ នេះរួមបញ្ចូលទាំងការសហការជាមួយនឹងស្ថាប័នអនុវត្តច្បាប់ នៅពេលដែលយើងគិតថាវាសមរម្យ ការទទួលបានឧប្រាស្រ័យផ្លូវច្បាប់ ឬការដាក់កំហិតលើព្យសនកម្មរបស់យើង និងការអនុវត្តទាំងបង្ខំ ឬការការពារកិច្ចសន្យា សិទ្ធិស្របច្បាប់របស់យើង ឬសិទ្ធិរបស់អ្នកដទៃ រួមទាំងការឆ្លើយតបទៅនឹងការទាមទារដែលបានអះអាងប្រឆាំងនឹងយើង។
អ្នកទទួលប្រតិបត្តិការសាជីវកម្ម។ យើងអាចនឹងចែករំលែកព័ត៌មានជាមួយអ្នកវិនិយោគសក្តានុពល អ្នកទិញ ដៃគូរួមបញ្ចូលគ្នា និងទីប្រឹក្សារបស់ពួកគេនៅក្នុងករណីដែលយើង៖ (i) លក់ ឬផ្ទេរ ឬកំពុងពិចារណាលក់ ឬផ្ទេរ ទាំងអស់ ឬមួយផ្នែកនៃអាជីវកម្ម ឬទ្រព្យសម្បត្តិរបស់យើង ឬ (ii) កំពុងពិចារណា ឬកំពុងចូលរួមក្នុងការរៀបចំឡើងវិញ ការបំប្លែង ការច្របាច់បញ្ចូលគ្នា ការលក់ ការបណ្តាក់ទុនរួមគ្នា ការកាត់ឈ្មោះ ការផ្ទេរ ឬការចាត់ចែងចំណែកទាំងអស់ ឬមួយចំណែកណាមួយនៃផលប្រយោជន៍កម្មសិទ្ធិ អាជីវកម្ម ឬប្រតិបត្តិការរបស់យើង។
ដោយមានការយល់ព្រមរបស់អ្នក ឬតាមការណែនាំរបស់អ្នក។ យើងអាចនឹងចែករំលែកព័ត៌មានជាមួយភាគីទីបី នៅពេលណាដែលអ្នកយល់ព្រមនឹង ឬដឹកនាំការចែករំលែកបែបនេះ។
ហេតុផលផ្សេងទៀត៖ យើងអាចនឹងចែករំលែកព័ត៌មានសម្រាប់ហេតុផលផ្សេងទៀតដែលយើងអាចពណ៌នាប្រាប់អ្នក។
ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវបានផ្ទេរទៅឱ្យភាគីទីបីនៅខាងក្រៅប្រទេសដែលអ្នករស់នៅសម្រាប់គោលបំណងដូចខាងលើ។ ដោយប្រើប្រាស់វេបសាយ ឬសេវាកម្មនេះ អ្នកទទួលស្គាល់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវបានផ្ទេរទៅឱ្យ និងដំណើរការនៅក្នុងដែនសមត្ថកិច្ចដែលនៅក្រៅតំបន់របស់អ្នកផ្ទាល់ ហើយថាច្បាប់ និងបទប្បញ្ញត្តិនៃការការពារទិន្នន័យដែលអនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្ទេរទៅប្រទេសផ្សេងទៀតអាចនឹងខុសពីច្បាប់នៅក្នុងប្រទេសដែលអ្នករស់នៅ។ នៅពេលធ្វើការផ្ទេរទាំងនេះ យើងនឹងចាត់វិធានការដែលបានរៀបចំ ឡើងដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារ និងផ្ទេរបានគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវនៃច្បាប់ការពារទិន្នន័យដែលពាក់ព័ន្ធ។
អ្នកអាចជ្រើសរើសមិនទទួលអ៊ីមែល និងព្រឹត្តិបត្រព័ត៌មានអំពីការធ្វើទីផ្សារ ឬការផ្សាយពាណិជ្ជកម្ម ដោយប្រើតំណភ្ជាប់ ឬយន្ដការ “ឈប់ជាវ” ដែលបានកត់សម្គាល់នៅក្នុងការទំនាក់ទំនងដែលអ្នកទទួលបានពីយើង។ អ្នកក៏អាចស្នើសុំជ្រើសរើសមិនទទួលអ៊ីមែលអំពីការធ្វើទីផ្សារ ឬការផ្សាយពាណិជ្ជកម្ម ដោយទាក់ទងមកយើងតាមរយៈវិធីសាស្រ្តមួយដូចដែលបានបញ្ជាក់នៅក្នុងផ្នែកទំនាក់ទំនងមកយើងនៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ។ ពេលដែលយើងដំណើរការសំណើរបស់អ្នក យើងនឹងឈប់ប្រើប្រាស់ព័ត៌មានសម្រាប់គោលបំណងបែបនេះដោយមិនគិតថ្លៃពីអ្នកឡើយ។
យើងអនុវត្តតាមស្តង់ដារឧស្សាហកម្មដែលទទួលយកជាទូទៅ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលបានដាក់ជូនយើង ហើយបានអនុវត្តវិធានការបច្ចេកទេស វិធានការចាត់ចែង វិធានការរដ្ឋបាល និងវិធានការរូបវន្ដសមស្រប ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គ្មានវិធីសាស្រ្តនៃការបញ្ជូនតាមអ៊ីនធឺណិត ឬវិធីសាស្រ្តនៃការផ្ទុកអេឡិចត្រូនិកណាដែលមានសុវត្ថិភាព 100% នោះទេ។ ដូច្នេះហើយ យើងមិនអាចធានាសន្តិសុខទាំងស្រុងបានទេ ហើយលើកទឹកចិត្តអ្នកឱ្យប្រើប្រាស់វេបសាយ និងចែករំលែកព័ត៌មានដោយប្រុងប្រយ័ត្ន។
ឃុកឃី និងបច្ចេកវិទ្យាតាមដាន៖ នៅពេលអ្នកចូលប្រើវេបសាយ យើង (និងក្រុមហ៊ុនភាគីទីបីដែលយើងធ្វើការជាមួយ) អាចនឹងប្រមូល និងរក្សាទុកព័ត៌មានជាក់លាក់ដោយប្រើបច្ចេកវិទ្យាដូចជា កំណត់ហេតុម៉ាស៊ីនមេ ឃុកឃី វេបប៊ីឃុន ក្លៀហ្គីពស៍ ថែកហ្គស៍ អ៊ីថែកហ្គស៍ ហ្លាសឃុកឃី ឯកសារកំណត់ហេតុ ភីកសែល កូដ កញ្ចប់ចាវ៉ាស្គ្រីប លេខសម្គាល់ការផ្សាយពាណិជ្ជកម្មតាមទូរសព្ទ (ដូចជាលេខសម្គាល់ Facebook ឬលេខសម្គាល់ការផ្សាយពាណិជ្ជកម្មរបស់ Google) ការភ្ជាប់ឧបករណ៍ឆ្លង និងបច្ចេកវិទ្យាស្រដៀងគ្នា។ ព័ត៌មានដែលប្រមូលបានរួមមានព័ត៌មានអំពីសកម្មភាពរបស់អ្នកនៅលើវេបសាយរបស់យើង អាសយដ្ឋាន IP កម្មវិធីរុករក ឬប្រភេទ និងកំណែប្រព័ន្ធប្រតិបត្តិការ លេខសម្គាល់ឧបករណ៍ និងព័ត៌មានប្រជាសាស្ត្រ ឬព័ត៌មានចំណាប់អារម្មណ៍ដែលសន្និដ្ឋាន ក៏ដូចជាព័ត៌មាន ឬទំនាក់ទំនងដែលអ្នកបានដាក់ជូនយើងតាមរយៈវេបសាយ។
យើងអាចនឹងប្រើប្រាស់ព័ត៌មាននេះ ដើម្បីស្វែងយល់អំពីការប្រើប្រាស់ទូទៅ និងស្ថិតិអំពីបរិមាណ របៀបដែលអ្នកប្រើប្រាស់រុករកទៅមកជុំវិញវេបសាយ របស់យើង មាតិកាអ្វីដែលត្រូវបានមើល ឬចូលប្រើប្រាស់ និងសេវាកម្មណាមួយត្រូវបានទទួល។ យើងក៏អាចនឹងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដើម្បីតាមដានព័ត៌មានចំណូលចិត្ត និងព័ត៌មានប្រូហ្វាលរបស់អ្នក និងដើម្បីអនុញ្ញាតឱ្យភាគីទីបីផ្តល់សេវាកម្មវិភាគ និងផ្សាយពាណិជ្ជកម្ម និងបម្រើការផ្សាយពាណិជ្ជកម្មក្នុងនាមយើងតាមរយៈអ៊ីនធឺណិត និងក្នុងកម្មវិធីទូរសព្ទ។ ឧទាហរណ៍ ដៃគូផ្សាយពាណិជ្ជកម្មរបស់យើងអាចប្រើការពិតដែលអ្នកបានចូលមើលវេបសាយរបស់យើងដើម្បីកំណត់គោលដៅផ្សាយពាណិជ្ជកម្មដល់អ្នកនៅលើវេបសាយ និងកម្មវិធីទូរសព្ទផ្សេងទៀតនៅលើឧបករណ៍បច្ចុប្បន្នរបស់អ្នក ឬនៅលើឧបករណ៍ផ្សេងទៀតដែលអ្នកប្រើប្រាស់។ ពួកវាអាចផ្គូផ្គងកម្មវិធីរុករក ឬឧបករណ៍របស់អ្នក បើអ្នកចូលទៅក្នុងសេវាកម្មអនឡាញដូចគ្នានៅលើឧបករណ៍ជាច្រើន។ ដៃគូភាគីទីបីទាំងនេះអាចនឹងប្រើប្រាស់ព័ត៌មាននេះសម្រាប់ការផ្សាយពាណិជ្ជកម្ម ការវិភាគ គុណលក្ខណៈ និងគោលបំណងរាយការណ៍របស់យើង និងរបស់ពួកគេផ្ទាល់។
ដើម្បីស្វែងយល់បន្ថែមអំពីការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍ បច្ចេកវិទ្យាតាមដាន និងវិធីដកខ្លួនចេញ សូមចូលទៅកាន់ http://www.aboutads.info/choices។ អ្នកអាចបិទការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការផ្សាយពាណិជ្ជកម្មតាមឥរិយាបថឆ្លងបរិបទ ឬការផ្សាយពាណិជ្ជកម្មដែលមានគោលដៅតាមរយៈបច្ចេកវិទ្យាតាមដានអនឡាញ ដោយចុចលើតំណ បាតកថាវេបសាយរបស់យើង និងបិទឃុកឃីទាំងអស់ដែលមិនចាំបាច់តឹងរ៉ឹង។
សញ្ញាកុំតាមដាន៖ កម្មវិធីរុករកមួយចំនួនមានមុខងារ “កុំតាមដាន”។ វាអនុញ្ញាតឱ្យអ្នកប្រាប់វេបសាយដែលអ្នកចូលមើលថា អ្នកមិនចង់ឱ្យពួកគេតាមដានសកម្មភាពអនឡាញរបស់អ្នកទេ។ មុខងារទាំងនេះមិនទាន់មានលក្ខណៈដូចគ្នាសម្រាប់កម្មវិធីរុករកទាំងអស់ទេ។ ដូច្នេះវេបសាយរបស់យើងមិនត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងសញ្ញាទាំងនេះទេ។ ចំពោះព័ត៌មានបន្ថែមអំពីសញ្ញាកុំតាមដាន សូមចូលទៅកាន់ https://allaboutdnt.com/។
Google Analytics៖ យើងប្រើប្រាស់សេវាកម្មវិភាគដែលផ្តល់ដោយ Google Analytics។ បើអ្នកចង់បានព័ត៌មានបន្ថែមអំពីរបៀបដែល Google ប្រើប្រាស់ទិន្នន័យ នៅពេលអ្នកចូលមើល ឬប្រើប្រាស់វេបសាយរបស់យើង សូមចូលទៅកាន់ www.google.com/policies/privacy/partners។ បើអ្នកចង់ដកខ្លួនចេញ ក្រុមហ៊ុន Google ផ្តល់នូវឧបករណ៍សម្រាប់ដកខ្លួនចេញ ដែលមាននៅលើវេបសាយ https://tools.google.com/dlpage/gaoptout។
វេបសាយរបស់យើងអាចនឹងរួមបញ្ចូលតំណភ្ជាប់ទៅកាន់វេបសាយ ឬកម្មវិធីផ្សេងទៀតដែលការអនុវត្តឯកជនភាពអាចខុសពីវេបសាយរបស់យើង។ បើអ្នកបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់វេបសាយ ឬកម្មវិធីណាមួយនោះ ព័ត៌មានរបស់អ្នកត្រូវបានគ្រប់គ្រងដោយសេចក្តីថ្លែងការឯកជនភាពរបស់ពួកគេ។ យើងសូមលើកទឹកចិត្តឱ្យអ្នកអានយ៉ាងដោយយកចិត្តទុកដាក់នូវសេចក្តីថ្លែងការណ៍ឯកជនភាពនៃវេបសាយណាមួយដែលអ្នកចូលមើល។
យើងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យបានយូរតាមតែចាំបាច់ ដើម្បីផ្តល់ឱ្យអ្នកនូវសេវាកម្ម សម្រាប់គោលបំណងអាជីវកម្មស្របច្បាប់ និងសំខាន់ៗ ដូចជាការធ្វើការសម្រេចចិត្តអាជីវកម្មដែលផ្អែកលើទិន្នន័យ ការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង និងការដោះស្រាយជម្លោះ។ ព័ត៌មានផ្ទាល់ខ្លួនមិនត្រូវបានរក្សាទុកយូរជាងការចាំបាច់សម្រាប់គោលបំណងប្រមូល រក្សាទុក និងដំណើរការឡើយ។ រយៈពេលរក្សាទុកសម្រាប់ព័ត៌មានផ្ទាល់ខ្លួនប្រែប្រួលអាស្រ័យលើថាតើទិន្នន័យនោះត្រូវបានរក្សាទុកជាផ្នែកនៃកំណត់ត្រាអាជីវកម្មដែលតម្រូវដោយច្បាប់ដែរឬទេ។
យើងមិនប្រមូល ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនណាមួយដោយចេតនាពីជនណាដែលមានអាយុក្រោម 13 ឆ្នាំឡើយ ក្នុងករណីដែលយើងដឹងថាយើងបានប្រមូល ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនពីជនដែលមានអាយុក្រោម 13 ឆ្នាំ យើងនឹងលុបព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេចេញពីសំណុំឯកសាររបស់យើង។ បើអ្នកជាមាតាបិតា ឬអ្នកអាណាព្យាបាល ហើយជឿថាយើងប្រហែលជាបានប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយអចេតនាពីកូនរបស់អ្នក សូមជូនដំណឹងមកយើងភ្លាមដោយផ្ញើអ៊ីមែលទៅ privacy@wd40.com។
ក្នុងពេលណាក៏ដោយ អ្នកមានសិទ្ធិស្នើសុំចូលដំណើរការ និងស្នើឱ្យយើងធ្វើការកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន។ ដើម្បីចូលប្រើ ផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានដែលយើងកាន់កាប់ និងទាក់ទងនឹងអ្នក សូមទាក់ទងមកយើង ដោយប្រើព័ត៌មានលម្អិតទំនាក់ទំនងនៅផ្នែកទី 11។
បើអ្នកមានសំណួរ ឬកង្វល់ទាក់ទងនឹងការអនុវត្តសិទ្ធិឯកជនភាពរបស់យើង ឬសេចក្តីថ្លែងការណ៍ឯកជនភាពនេះ អ្នកអាចទាក់ទងដោយការសរសេរ ឬផ្ញើអ៊ីមែលមកយើងតាមអាសយដ្ឋានខាងក្រោម៖
ក្រុមហ៊ុន WD-40 (WD-40 Company)
ជូន៖ ផ្នែកឯកជនភាព
អាសយដ្ឋាន៖ 9715 Businesspark Avenue, San Diego, CA 92131
អ៊ីមែល៖ privacy@wd40.com.
យើងអាចនឹងកែប្រែ ឬធ្វើបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍ឯកជនភាពនេះពីពេលមួយទៅពេលមួយ។ កាលបរិច្ឆេទដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយខាងលើបង្ហាញពីកាលបរិច្ឆេទនៃការកែប្រែចុងក្រោយបំផុត។ សេចក្ដីថ្លែងការណ៍ឯកជនភាពដែលបានធ្វើបច្ចុប្បន្នភាពនឹងត្រូវបានបង្ហោះនៅលើវេបសាយរបស់យើង។ ការបន្តប្រើប្រាស់សេវាកម្ម ឬវេបសាយរបស់អ្នក បន្ទាប់ពីយើងបង្ហោះសេចក្តីថ្លែងការណ៍ឯកជនភាពដែលបានកែប្រែ វាបង្ហាញពីការយល់ព្រមរបស់អ្នកចំពោះសេចក្តីថ្លែងការណ៍ឯកជនភាពដែលបានកែប្រែ។
California
សម្រាប់អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា លក្ខខណ្ឌបន្ថែមខាងក្រោមអនុវត្តចំពោះអ្នក។
ចាំងពន្លឺ ពន្លឺ៖ បើអ្នកជាអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ា ផ្នែកនេះអនុវត្តចំពោះអ្នក។ ច្បាប់ ចាំងពន្លឺ ពន្លឺ រដ្ឋកាលីហ្វ័រញ៉ា (ក្រម រដ្ឋប្បវេណី មាត្រាទី § 1798.83) ចែងពីការអនុញ្ញាតឱ្យអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាស្នើសុំព័ត៌មានលម្អិតមួយចំនួនអំពីរបៀបដែលព័ត៌មានរបស់ពួកគេត្រូវបានចែករំលែកជាមួយភាគីទីបីសម្រាប់គោលបំណងធ្វើទីផ្សារផ្ទាល់របស់ភាគីទីបី។ បើអ្នកជាអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយចង់ធ្វើសំណើបែបនេះ សូមផ្ញើអ៊ីមែលទៅកាន់ privacy@wd40.com ហើយសរសេរបញ្ចូល “CA Shine the Light” នៅក្នុងបន្ទាត់ប្រធានបទនៃអ៊ីមែលរបស់អ្នក។
ការបញ្ចេញព័ត៌មានតាមច្បាប់ស្តីពីឯកជនភាពអ្នកប្រើប្រាស់រដ្ឋកាលីហ្វ័រញ៉ា (CCPA)៖
ប្រភេទ និងប្រភពនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល៖ ក្នុងរយៈពេល 12 ខែមុន យើងបានប្រមូលប្រភេទព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម៖ ព័ត៌មានទំនាក់ទំនង អង្គសម្គាល់ ប្រូហ្វាលមេឌាសង្គម មាតិកាដែលបានបង្កើតដោយអ្នកប្រើប្រាស់ ព័ត៌មានពាណិជ្ជកម្ម ទិន្នន័យទីតាំងភូមិសាស្ត្រ ទិន្នន័យការប្រើប្រាស់ ទិន្នន័យសំឡេង/រូបភាព និងការសន្និដ្ឋាន។ ចំពោះព័ត៌មានលម្អិតអំពីចំណុចទិន្នន័យដែលយើងប្រមូលបាន និងប្រភេទនៃប្រភពនៃការប្រមូលបែបនេះ សូមមើលផ្នែកទី 1 ខាងលើ។
គោលបំណងដែលយើងប្រើព័ត៌មានផ្ទាល់ខ្លួន៖ យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងអាជីវកម្ម និងពាណិជ្ជកម្មដែលបានពិពណ៌នានៅក្នុងផ្នែកទី 2 ខាងលើ។
ការលក់ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន៖ ក្នុងរយៈពេល 12 ខែមុន យើងបាន “លក់” ឬ “បានចែករំលែក” (ដោយសារពាក្យទាំងនោះត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់ CCPA) ប្រភេទព័ត៌មានផ្ទាល់ខ្លួនខាងក្រោម៖ អង្គសម្គាល់ ព័ត៌មានពាណិជ្ជកម្ម ទិន្នន័យទីតាំងភូមិសាស្រ្ត ទិន្នន័យការប្រើប្រាស់ អ៊ីនធឺណិត ឬអេឡិចត្រូនិក និងការសន្និដ្ឋាន។ យើងមិនប្រមូល លក់ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អនីតិជនក្រោមអាយុ 16 ឆ្នាំដោយចេតនានោះទេ។
ការប្រើប្រាស់ ឬការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរសើប៖ ក្នុងរយៈពេល 12 ខែមុននេះ យើងមិនបានប្រើប្រាស់ ឬបានបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរសើបសម្រាប់គោលបំណងដែលសិទ្ធិដាក់កំហិតលើការប្រើប្រាស់ និងការបញ្ចេញព័ត៌មានត្រូវបានអនុវត្តក្រោមច្បាប់ CCPA នោះទេ។
ការបញ្ចេញព័ត៌មានសម្រាប់គោលបំណងអាជីវកម្ម៖ ក្នុងរយៈពេល 12 ខែមុន យើងបានបង្ហាញពីប្រភេទព័ត៌មានផ្ទាល់ខ្លួនខាងក្រោមសម្រាប់គោលបំណងអាជីវកម្មដែលមានចែងក្នុងផ្នែកទី 3 ខាងលើ ទៅកាន់ប្រភេទនៃអ្នកទទួលព័ត៌មានខាងក្រោម៖
ប្រភេទព័ត៌មានផ្ទាល់ខ្លួន | ប្រភេទនៃអ្នកទទួល |
ព័ត៌មានទំនាក់ទំនង | អ្នកផ្តល់សេវា សាខា ទីប្រឹក្សាជំនាញ ស្ថាប័នរដ្ឋាភិបាល |
អង្គសម្គាល់ពិសេស | អ្នកផ្តល់សេវា សាខា ទីប្រឹក្សាជំនាញ ដៃគូទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សាយពាណិជ្ជកម្ម |
ប្រូហ្វាលមេឌាសង្គម | អ្នកផ្តល់សេវា សាខា ទីប្រឹក្សាជំនាញ ដៃគូទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សាយពាណិជ្ជកម្ម |
មាតិកាបង្កើតដោយអ្នកប្រើប្រាស់ | អ្នកផ្តល់សេវា សាខា ទីប្រឹក្សាជំនាញ ដៃគូទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សាយពាណិជ្ជកម្ម |
ព័ត៌មានពាណិជ្ជកម្ម | អ្នកផ្តល់សេវា សាខា ទីប្រឹក្សាជំនាញ ស្ថាប័នរដ្ឋាភិបាល ដៃគូទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សាយពាណិជ្ជកម្ម |
ទិន្នន័យការប្រើប្រាស់ | អ្នកផ្តល់សេវា សាខា ដៃគូធ្វើទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម |
ទិន្នន័យទីតាំងភូមិសាស្ត្រ | អ្នកផ្តល់សេវា សាខា ដៃគូធ្វើទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម |
ទិន្នន័យសំឡេង/រូបភាព | អ្នកផ្តល់សេវា សាខា ដៃគូធ្វើទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម |
ការសន្និដ្ឋាន | អ្នកផ្តល់សេវា សាខា ដៃគូធ្វើទីផ្សារ/ដៃគូវិភាគ/ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម |
សម្រាប់ការពិពណ៌នាកាន់តែទូលំទូលាយអំពីប្រភេទនៃអ្នកទទួល សូមមើលផ្នែកទី 3 ខាងលើ។
សិទ្ធិរបស់អ្នកក្រោមច្បាប់ CCPA
យោងតាមការលើកលែង និងដែនកំណត់ជាក់លាក់ ច្បាប់ CCPA ចែងផ្តល់សិទ្ធិឱ្យអតិថជនប្រើប្រាស់រដ្ឋកាលីហ្វ័រញ៉ាដូចខាងក្រោម៖
ការអនុវត្តសិទ្ធិរបស់អ្នក៖ ដើម្បីអនុវត្តសិទ្ធិណាមួយនៃសិទ្ធិក្រោមច្បាប់ CCPA របស់អ្នក សូមចុច ឬហៅទូរសព្ទមកយើងតាមលេខ 1-877-906-1824។ ចំពោះសំណើទាំងអស់ អ្នកត្រូវតែផ្តល់ឱ្យយើងនូវឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នក។ ការខកខានមិនផ្តល់ព័ត៌មានខាងលើទាំងអស់នឹងរារាំងយើងមិនឲ្យដំណើរការសំណើរបស់អ្នក។ យើងនឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដោយផ្គូផ្គងព័ត៌មានដែលយើងបានប្រមូលបានជាមួយនឹងព័ត៌មានដែលអ្នកបានផ្តល់។ បើអ្នកបានស្នើសុំឱ្យយើងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងអាចទាក់ទងអ្នកដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកជឿថាមានភាពមិនត្រឹមត្រូវ រួមទាំងឯកសារបញ្ជាក់ផងដែរ។ ដើម្បីចាត់តាំងទីភ្នាក់ងារដែលមានការអនុញ្ញាតឲ្យធ្វើការជំនួសអ្នក អ្នកត្រូវតែផ្ញើពាក្យអនុញ្ញាតជាលាយលក្ខណ៍អក្សរមានចុះហត្ថលេខាមកយើងតាមរយៈអ៊ីមែល privacy@wd40.com។
ការគ្រប់គ្រងភាពឯកជនសកល និងសញ្ញានៃការចង់បានដកខ្លួន៖ កម្មវិធីរុករក ឬផ្នែកបន្ថែមរបស់កម្មវិធីរុករកមួយចំនួនក៏អនុញ្ញាតឱ្យអ្នកប្រាប់វេបសាយមិនឱ្យចែករំលែកព័ត៌មានរបស់អ្នកសម្រាប់ការផ្សាយពាណិជ្ជកម្មតាមបរិបទឆ្លងតាមរយៈ “ការគ្រប់គ្រងភាពឯកជនសកល” ឬសញ្ញានៃការចង់បានដកខ្លួនផ្សេងទៀតផងដែរ។ បើអ្នកបានបើកការគ្រប់គ្រងឯកជនភាពសកល ឬសញ្ញានៃការចង់បានដកខ្លួនផ្សេងទៀតនៅលើកម្មវិធីរុករក ឬផ្នែកបន្ថែមរបស់អ្នក យើងនឹងគោរពសំណើបែបនេះដែលអាចទទួលស្គាល់ដោយវេបសាយរបស់យើងដោយការបិទបច្ចេកវិទ្យាវិភាគ និងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម។ សូមចំណាំថា យើងប្រហែលជាមិនទាន់អាចភ្ជាប់សញ្ញានៃការចង់បានដកខ្លួនផ្សេងទៀតជាមួយព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដូចជាអាសយដ្ឋានអ៊ីមែលរបស់អ្នកបានទេ។ អ្នកក៏នឹងត្រូវបានជ្រើសរើសឲ្យចាកចេញពីការលក់ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមអនឡាញ ហើយនឹងត្រូវការឲ្យបើកវាសម្រាប់កម្មវិធីរុករកនីមួយៗដែលអ្នកប្រើ។ សូមមើល “ការអនុវត្តសិទ្ធិរបស់អ្នក” ខាងលើ បើអ្នកចង់ពង្រីកសំណើសុំដកខ្លួនរបស់អ្នកលើសពីការអនុវត្តការផ្សាយពាណិជ្ជកម្មអនឡាញដែលបានពិពណ៌នាខាងលើ។
Texas
សម្រាប់អ្នករស់នៅក្នុងរដ្ឋតិចសាស់ លក្ខខណ្ឌបន្ថែមខាងក្រោមអនុវត្តចំពោះអ្នក។
យើងបានកំណត់ខាងលើនេះនូវប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលយើងដំណើរការ គោលបំណងសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួន ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលបានចែករំលែក និងប្រភេទនៃភាគីទីបីដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានចែករំលែកជាមួយ។
សិទ្ធិរបស់អ្នក
យោងតាមការលើកលែង និងដែនកំណត់ជាក់លាក់ អតិថជនប្រើប្រាស់នៅរដ្ឋតិចសាស់មានសិទ្ធិដូចខាងក្រោម៖
ការអនុវត្តសិទ្ធិរបស់អ្នក
ដើម្បីអនុវត្តសិទ្ធិណាមួយនៃសិទ្ធិរបស់អ្នក សូមចុច នៅទីនេះ ឬហៅទូរសព្ទមកយើងតាមលេខ 1-877-906-1824។ ចំពោះសំណើទាំងអស់ អ្នកត្រូវតែផ្តល់ឱ្យយើងនូវឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នក។ ការខកខានមិនផ្តល់ព័ត៌មានខាងលើទាំងអស់នឹងរារាំងយើងមិនឲ្យដំណើរការសំណើរបស់អ្នក។ យើងនឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដោយផ្គូផ្គងព័ត៌មានដែលយើងបានប្រមូលបានជាមួយនឹងព័ត៌មានដែលអ្នកបានផ្តល់។ បើអ្នកបានស្នើសុំឱ្យយើងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងអាចទាក់ទងអ្នកដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកជឿថាមានភាពមិនត្រឹមត្រូវ រួមទាំងឯកសារបញ្ជាក់ផងដែរ។ ដើម្បីចាត់តាំងទីភ្នាក់ងារដែលមានការអនុញ្ញាតឲ្យធ្វើការជំនួសអ្នក អ្នកត្រូវតែផ្ញើពាក្យអនុញ្ញាតជាលាយលក្ខណ៍អក្សរមានចុះហត្ថលេខាមកយើងតាមរយៈអ៊ីមែល privacy@wd40.com។
ការប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់យើង។ បើយើងបដិសេធមិនចាត់វិធានការលើសំណើរបស់អ្នក អ្នកអាចប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់យើងក្នុងរយៈពេលដ៏សមរម្យមិនត្រូវលើសពី 90 ថ្ងៃតាមប្រតិទិនចាប់ពីថ្ងៃដែលអ្នកបានទទួលការឆ្លើយតបរបស់យើង។ អ្នកអាចអនុវត្តសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកដោយផ្ញើអ៊ីមែលមកយើងតាមរយៈ privacy@wd40.com។ សូមបញ្ចូលឈ្មោះពេញរបស់អ្នក មូលដ្ឋាននៃការប្តឹងឧទ្ធរណ៍របស់អ្នក និងព័ត៌មានបន្ថែមដែលត្រូវពិចារណា។
ការគ្រប់គ្រងភាពឯកជនសកល និងសញ្ញានៃការចង់បានដកខ្លួន៖ កម្មវិធីរុករក ឬផ្នែកបន្ថែមរបស់កម្មវិធីរុករកមួយចំនួនក៏អនុញ្ញាតឱ្យអ្នកប្រាប់វេបសាយមិនឱ្យចែករំលែកព័ត៌មានរបស់អ្នកសម្រាប់ការផ្សាយពាណិជ្ជកម្មតាមបរិបទឆ្លងតាមរយៈ “ការគ្រប់គ្រងភាពឯកជនសកល” ឬសញ្ញានៃការចង់បានដកខ្លួនផ្សេងទៀតផងដែរ។ បើអ្នកបានបើកការគ្រប់គ្រងឯកជនភាពសកល ឬសញ្ញានៃការចង់បានដកខ្លួនផ្សេងទៀតនៅលើកម្មវិធីរុករក ឬផ្នែកបន្ថែមរបស់អ្នក យើងនឹងគោរពសំណើបែបនេះដែលអាចទទួលស្គាល់ដោយវេបសាយរបស់យើងដោយការបិទបច្ចេកវិទ្យាវិភាគ និងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម។ សូមចំណាំថា យើងប្រហែលជាមិនទាន់អាចភ្ជាប់សញ្ញានៃការចង់បានដកខ្លួនផ្សេងទៀតជាមួយព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដូចជាអាសយដ្ឋានអ៊ីមែលរបស់អ្នកបានទេ។ អ្នកក៏នឹងត្រូវបានជ្រើសរើសឲ្យចាកចេញពីការលក់ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមអនឡាញ ហើយនឹងត្រូវការឲ្យបើកវាសម្រាប់កម្មវិធីរុករកនីមួយៗដែលអ្នកប្រើ។ សូមមើល “ការអនុវត្តសិទ្ធិរបស់អ្នក” ខាងលើ បើអ្នកចង់ពង្រីកសំណើសុំដកខ្លួនរបស់អ្នកលើសពីការអនុវត្តការផ្សាយពាណិជ្ជកម្មអនឡាញដែលបានពិពណ៌នាខាងលើ។
តំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ចក្រភពអង់គ្លេស និងប្រទេសស្វីស
សម្រាប់អ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចអ៊ឺរ៉ុប (EEA) ចក្រភពអង់គ្លេស និងប្រទេសស្វីស លក្ខខណ្ឌបន្ថែមខាងក្រោមអនុវត្តចំពោះអ្នក។
អ្នកត្រួតពិនិត្យ៖ អ្នកត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺ៖ ក្រុមហ៊ុន WD-40 Company Limited (WD-40 Company Limited)
ការបញ្ចេញព័ត៌មាន និងការផ្ទេរព័ត៌មានឆ្លងដែន៖ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានចែករំលែកជាមួយសាខា និងភាគីទីបី ដូចដែលបានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍ឯកជនភាពនេះត្រូវបានធ្វើដោយអនុលោមតាមកិច្ចសន្យាដែលរួមបញ្ចូលការការពារដែលត្រូវការនៅក្រោមច្បាប់ GDPR ឬ UK GDPR តាមដែលអាចអនុវត្តបាន។ យើងជាក្រុមហ៊ុនសកលមួយ ហើយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានចែករំលែកក្នុងចំណោមពួកយើង និងផ្ទេរទៅក្រៅប្រទេសដែលអ្នករស់នៅ។ ដោយប្រើប្រាស់វេបសាយ ឬសេវាកម្មនេះ អ្នកទទួលស្គាល់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវបានផ្ទេរទៅឱ្យ និងដំណើរការនៅក្នុងដែនសមត្ថកិច្ចដែលនៅក្រៅតំបន់របស់អ្នកផ្ទាល់ ហើយថាច្បាប់ និងបទប្បញ្ញត្តិនៃការការពារទិន្នន័យដែលអនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្ទេរទៅសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតអាចនឹងខុសពីច្បាប់នៅក្នុងប្រទេសដែលអ្នករស់នៅ។ អនុលោមតាមច្បាប់ GDPR និង UK GDPR ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្ទេរនៅខាងក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុបត្រូវបានធ្វើឡើងដោយអនុលោមតាមការរៀបចំអនុលោមភាពដូចជាកិច្ចព្រមព្រៀងផ្ទេរទិន្នន័យដែលមានចែងអំពីប្រការកិច្ចសន្យាស្តង់ដារដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុបដែលផ្តល់ការការពារការផ្ទេរបែបនេះ ឬវិញ្ញាបនបត្រដែលទទួលស្គាល់ដោយស្របច្បាប់។
សិទ្ធិរបស់អ្នកលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ អ្នកមានសិទ្ធិស្នើសុំឱ្យយើង៖
ដើម្បីអនុវត្តសិទ្ធិឯកជនភាពណាមួយនៃសិទ្ធិឯកជនភាពរបស់អ្នក សូមចុច នៅទីនេះ ឬហៅទូរសព្ទមកយើងតាមលេខ 1-877-906-1824។ ចំពោះសំណើទាំងអស់ អ្នកត្រូវតែផ្តល់ឱ្យយើងនូវឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នក។ ការខកខានមិនផ្តល់ព័ត៌មានខាងលើទាំងអស់នឹងរារាំងយើងមិនឲ្យដំណើរការសំណើរបស់អ្នក។ យើងនឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដោយផ្គូផ្គងព័ត៌មានដែលយើងបានប្រមូលបានជាមួយនឹងព័ត៌មានដែលអ្នកបានផ្តល់។ បើអ្នកបានស្នើសុំឱ្យយើងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងអាចទាក់ទងអ្នកដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកជឿថាមានភាពមិនត្រឹមត្រូវ រួមទាំងឯកសារបញ្ជាក់ផងដែរ។ ដើម្បីចាត់តាំងទីភ្នាក់ងារដែលមានការអនុញ្ញាតឲ្យធ្វើការជំនួសអ្នក អ្នកត្រូវតែផ្ញើពាក្យអនុញ្ញាតជាលាយលក្ខណ៍អក្សរមានចុះហត្ថលេខាមកយើងតាមរយៈអ៊ីមែល privacy@wd40.comយើងលើកទឹកចិត្តសាមីជនលើកឡើងពីកង្វល់ណាមួយ ដោយប្រើព័ត៌មានទំនាក់ទំនងដែលបានផ្តល់ ហើយយើងនឹងស៊ើបអង្កេត និងព្យាយាមដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងការប្រើប្រាស់ និងការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
Mexico
សម្រាប់អ្នករស់នៅក្នុងរដ្ឋម៉ិកស៊ីកូ លក្ខខណ្ឌបន្ថែមខាងក្រោមអនុវត្តចំពោះអ្នក។
អ្នកត្រួតពិនិត្យទិន្នន័យ៖ អ្នកត្រួតពិនិត្យទិន្នន័យរបស់អ្នកគឺក្រុមហ៊ុន WD-40 Co. Mexico, S. de R.L. de C.V
ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក៖ ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដែលមានចែងនៅក្នុងផ្នែកទី 1 នៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ ឬដូចមានចែងនៅក្នុងសម្ភារៈឯកសារដែលអ្នកទទួលបាន។
ការយល់ព្រមលើដំណើរការ៖ ដោយអនុលោមតាមច្បាប់សហព័ន្ធស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនដែលគ្រប់គ្រងដោយភាគីឯកជន និងបទប្បញ្ញត្តិអមជាមួយរបស់ខ្លួន អ្នកយល់ព្រមនឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយអនុលោមតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ លុះត្រាតែអ្នកសម្តែងការជំទាស់របស់អ្នកតាមវិធីដែលបានផ្តល់នៅក្រោមផ្នែកសិទ្ធិរបស់អ្នកនៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ។ យើងអាចនឹងដំណើរការព័ត៌មានហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិ ដើម្បីផ្តល់ឱ្យអ្នកនូវផលិតផល និងសេវាកម្មរបស់យើងសម្រាប់គោលបំណងនៃការបំពេញកាតព្វកិច្ចក្រោមទំនាក់ទំនងផ្លូវច្បាប់រវាងអ្នក និងយើង។
សិទ្ធិរបស់អ្នក៖ អ្នកមានពេលប្រាំ (5) ថ្ងៃបន្ទាប់ពីសេចក្តីថ្លែងការណ៍ឯកជនភាពនេះត្រូវបានជូនដំណឹងដល់អ្នកដើម្បីបដិសេធមិនអនុញ្ញាតការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលខុសពីអ្វីដែលចាំបាច់ ស្របតាមទំនាក់ទំនងផ្លូវច្បាប់រវាងអ្នក និងយើង បើមិនដូច្នេះទេ អ្នកត្រូវបានចាត់ទុកថាបានយល់ព្រមចំពោះការដំណើរការបែបនេះ។ អ្នកក៏មានសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ សិទ្ធិកែតម្រូវព័ត៌មានបែបនេះនៅពេលដែលវាមិនត្រឹមត្រូវ ឬមិនពេញលេញ សិទ្ធិលុបចោល ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សិទ្ធិប្រឆាំងនឹងការប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់គោលបំណងជាក់លាក់មួយ ឬសិទ្ធិដកហូតការយល់ព្រមដែលបានផ្តល់ពីមុនក្នុងវិសាលភាពដែលបានអនុញ្ញាតដោយច្បាប់។ បើអ្នកលុបចោល ឬដកហូតលទ្ធភាពរបស់យើងក្នុងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ យើងប្រហែលជាមិនអាចផ្តល់ទំនិញ និងសេវាកម្មជាក់លាក់ដល់អ្នកបានទេ។
ដើម្បីអនុវត្តសិទ្ធិណាមួយក្នុងចំណោមសិទ្ធិដែលបានពិពណ៌នាខាងលើ សូមផ្ញើអ៊ីមែលមកយើងតាមរយៈ privacy@wd40.com។ អ្នកត្រូវតែបញ្ចូលក្នុងអ៊ីមែលនូវ (a) ឈ្មោះពេញរបស់អ្នក (b) ព័ត៌មានទំនាក់ទំនងរបស់អ្នក រួមទាំងអាសយដ្ឋានផ្ញើសំបុត្រ អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទរបស់អ្នក (c) សិទ្ធិ ដែលអ្នក ចង់អនុវត្ត (d) ភស្តុតាងនៃអត្តសញ្ញាណរបស់អ្នក ឬតំណាងស្របច្បាប់របស់អ្នក និង (e) ព័ត៌មាន សម្ភារៈ ឬឯកសារផ្សេងទៀតដែលនឹងជួយយើងក្នុងការកំណត់ទីតាំងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
យើងនឹងឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេលម្ភៃ (20) ថ្ងៃបន្ទាប់ពីទទួលបានសំណើរបស់អ្នក និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ឬរយៈពេលដែលអនុញ្ញាតដោយច្បាប់។ យើងអាចនឹងទាក់ទងអ្នក (i) ដើម្បីស្នើសុំព័ត៌មានបន្ថែមពីអ្នក បើយើងមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកពីព័ត៌មានដែលអ្នកផ្តល់នៅក្នុងសំណើអ៊ីមែលរបស់អ្នក (ii) ដើម្បីជូនដំណឹងដល់អ្នកអំពីពេលវេលាដែលអ្នកនឹងទទួលបានការឆ្លើយតបទៅនឹងសំណើរបស់អ្នក (iii) ដើម្បីផ្តល់ឱ្យអ្នកនូវការណែនាំអំពីរបៀបដែលអ្នកត្រូវតែដាក់សំណើរបស់អ្នក រួមទាំងទម្រង់បែបបទដែលអ្នកអាចប្រើដើម្បីបញ្ជូនពាក្យសុំរបស់អ្នក បើមាន និង (iv) ដើម្បីជូនដំណឹងដល់អ្នកអំពីរបៀបដែលយើងនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានដែលអ្នកបានស្នើសុំ (ដែលជាធម្មតាជាច្បាប់ចម្លងនៃឯកសារ ឬព័ត៌មាន)។
ការផ្ទេរទិន្នន័យ៖ យើងអាចនឹងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានផ្តល់ជូននៅក្នុងផ្នែកទី 3 នៃសេចក្តីថ្លែងការណ៍ឯកជនភាពនេះ។ ការផ្ទេរនេះគឺទៅឱ្យភាគីទីបីដែលចាំបាច់សម្រាប់ការផ្តល់ទំនិញ និងសេវាកម្មរបស់យើងដល់អ្នក ផ្ទេរទៅឲ្យសាខារបស់យើង ឬភាគីទីបីដែលចាំបាច់ស្របតាមទំនាក់ទំនងផ្លូវច្បាប់របស់យើងជាមួយអ្នក ឬដើម្បីការពារសិទ្ធិស្របច្បាប់របស់យើង។ យើងនឹងស្វែងរកការយល់ព្រមពីអ្នកនៅពេលចាំបាច់ បើការផ្ទេរបែបនេះគឺមិនមែនសម្រាប់គោលបំណងដែលបានចែងដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍ឯកជនភាពនេះ។
Australia
‘ព័ត៌មានផ្ទាល់ខ្លួន’ គួរតែចែងជា ‘ព័ត៌មានផ្ទាល់ខ្លួន’ ដូចដែលបានកំណត់នៅក្នុងច្បាប់ឯកជនភាពឆ្នាំ 1988 (Cth) (ច្បាប់ឯកជនភាព)។
ព័ត៌មានរសើប។ យើងនឹងប្រមូលតែព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទងនឹង ‘សុខភាព ឬលក្ខខណ្ឌវេជ្ជសាស្រ្ត’ របស់អ្នក (ដូចមានចែងក្នុងផ្នែកទី 1 នៃគោលការណ៍នេះ) ដោយមានការយល់ព្រមពីអ្នក។
ការធ្វើទីផ្សារ ការផ្តល់ជូន ការប្រម៉ូសិន ដៃគូផ្សាយពាណិជ្ជកម្ម។ យើងនឹងផ្តល់ឱ្យអ្នកនូវការធ្វើទីផ្សារ និងការផ្តល់ជូន និងប្រម៉ូសិនតែប៉ុណ្ណោះ (ដូចមានចែងក្នុងផ្នែកទី 2 នៃគោលការណ៍នេះ) ដោយមានការយល់ព្រមពីអ្នក។ យើងនឹងផ្តល់តែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដល់ដៃគូផ្សាយពាណិជ្ជកម្មដែលជួយយើងក្នុងការធ្វើទីផ្សារប៉ុណ្ណោះ (ដូចមានចែងក្នុងផ្នែកទី 2 នៃគោលការណ៍នេះ) ដែលអ្នកបានយល់ព្រមទទួលសម្ភារៈទីផ្សារពីយើង។
ការវិភាគ និងការផ្សាយពាណិជ្ជកម្មតាមគោលដៅ និងរបស់ភាគីទីបី៖ បើអ្នកចង់ដកខ្លួនចេញពីការធ្វើទីផ្សារដោយផ្ទាល់ក្នុងទម្រង់នៃការផ្សាយពាណិជ្ជកម្មដែលមានគោលដៅ (ដូចមានចែងក្នុងផ្នែកទី 6 នៃគោលការណ៍នេះ) អ្នកប្រហែលជាត្រូវផ្លាស់ប្តូរការកំណត់ការផ្សាយពាណិជ្ជកម្មក្នុងគណនីមេឌាសង្គមរបស់អ្នក កម្មវិធីរុករករបស់អ្នក ឬដោយចូលទៅកាន់ជម្រើសអនឡាញរបស់អ្នក៖ https://www.youronlinechoices.com/ie/your-ad-choices។
ការចូលប្រើ និងការកែតម្រូវព័ត៌មានអំពីអ្នក។ អ្នកមានសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួនដែលយើងកាន់កាប់អំពីអ្នក ហើយអាចស្នើសុំឱ្យយើងកែតម្រូវព័ត៌មានផ្ទាល់ខ្លួននោះបាន។ បើអ្នកជឿថាយើងកំពុងកាន់កាប់ព័ត៌មានអំពីអ្នកដែលមិនត្រឹមត្រូវ មិនពេញលេញ មិនពាក់ព័ន្ធ ឬមានការយល់ច្រឡំ អ្នកអាចស្នើសុំឱ្យយើងកែតម្រូវព័ត៌មាននោះបាន។ បើអ្នកចង់ចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬស្នើសុំឱ្យយើងធ្វើបច្ចុប្បន្នភាព ឬកែតម្រូវព័ត៌មាននោះ អ្នកអាចធ្វើដូច្នេះបានដោយទាក់ទងមកយើងជាលាយលក្ខណ៍អក្សរ និងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃ។ យើងនឹងបដិសេធការចូលប្រើក្នុងកាលៈទេសៈពិសេសប៉ុណ្ណោះ ហើយបើនេះជាករណីមែន យើងនឹងណែនាំអ្នកអំពីហេតុផលរបស់យើងដែលធ្វើដូច្នេះ។
ការការពារសុវត្ថិភាព។ នៅពេលណាដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរនៅខាងក្រៅប្រទេសអូស្ត្រាលី យើងនឹង៖
បណ្តឹងឯកជនភាព។ បើអ្នកមានពាក្យបណ្តឹងអំពីការអនុលោមតាមគោលការណ៍ឯកជនភាពរបស់ប្រទេសអូស្ត្រាលី ឬទាក់ទងនឹងរបៀបដែលយើងដោះស្រាយសំណើសុំចូលប្រើ ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចទាក់ទងមកយើងដោយប្រើប្រាស់ព័ត៌មានលម្អិតនៅក្នុងផ្នែកទី 11 “ទាក់ទងមកយើង” នៅខាងលើ។ យើងនឹងប្រើកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់អ្នកក្នុងរយៈពេលសមស្រប (ជាធម្មតាក្នុងរយៈពេល 30 ថ្ងៃ)។ បើយើងមិនអាចដោះស្រាយកង្វល់ឯកជនភាពរបស់អ្នកបានយ៉ាងគាប់ចិត្តនោះទេ អ្នកអាចទាក់ទងការិយាល័យស្នងការព័ត៌មានអូស្ត្រាលីនៅលើវេបសាយរបស់ពួកគេ www.oaic.gov.au។
Mainland China
សម្រាប់អ្នករស់នៅចិនដីគោក លក្ខខណ្ឌបន្ថែមខាងក្រោមអនុវត្តចំពោះអ្នក។
អ្នកដំណើរការព័ត៌មានផ្ទាល់ខ្លួន៖ អ្នកដំណើរការព័ត៌មានផ្ទាល់ខ្លួននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺ៖ ក្រុមហ៊ុន Wu Di (Shanghai) Industrial Co., Ltd. (Wu Di (Shanghai) Industrial Co., Ltd.)
ការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
យើងនឹងអនុលោមតាមគោលការណ៍នៃភាពពេញច្បាប់ ភាពស្របច្បាប់ ភាពចាំបាច់ និងជំនឿល្អ ប្រមូលព័ត៌មានដែលបង្កើតឡើងដោយការប្រើប្រាស់សេវាកម្មរបស់យើងដោយអ្នក ឬការចូលមើលវេបសាយរបស់យើងដោយអ្នក ព័ត៌មានដែលផ្តល់ដោយអ្នកតាមគំនិតផ្តួចផ្តើមរបស់អ្នកផ្ទាល់ និងព័ត៌មានផ្ទាល់ខ្លួនដែល ប្រមូលបានដោយស្របច្បាប់ពីភាគីទីបីដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) និងច្បាប់ជាធរមានផ្សេងទៀត និងបទប្បញ្ញត្តិរដ្ឋបាល ឬការយល់ព្រមរបស់អ្នក។
យើងអាចនឹងប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរសើបបានតែក្នុងកម្រិតចាំបាច់ក្នុងគោលបំណងដែលបានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍ឯកជនភាពប៉ុណ្ណោះ។ យើងនឹងទទួលបានការយល់ព្រមដាច់ដោយឡែកពីអ្នកសម្រាប់ការដំណើរការព័ត៌មានផ្ទាល់ខ្លួនរសើបរបស់អ្នក និងទទួលយកវិធានការការងារសន្តិសុខយ៉ាងតឹងរ៉ឹង នៅពេលដំណើរការព័ត៌មានផ្ទាល់ខ្លួនរសើបរបស់អ្នក។
លុះត្រាតែមានកំណត់ចែងដោយច្បាប់ និងបទប្បញ្ញត្តិរដ្ឋបាល យើងនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតែក្នុងរយៈពេលខ្លីបំផុតដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃការដំណើរការប៉ុណ្ណោះ។
មូលដ្ឋានផ្លូវច្បាប់សម្រាប់ដំណើរការ
យើងពឹងផ្អែកលើមូលដ្ឋានច្បាប់ខាងក្រោមយ៉ាងហោចណាស់មួយ ដើម្បីដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖
កាលៈទេសៈផ្សេងទៀតដែលមានចែងដោយច្បាប់ និងបទប្បញ្ញត្តិរដ្ឋបាល។
ការចែករំលែកព័ត៌មាន ការបញ្ចេញព័ត៌មានជាសាធារណៈ និងការផ្ទេរព័ត៌មានឆ្លងដែន
សម្រាប់គោលបំណងដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍ឯកជនភាពនេះ យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយសាខាខាងក្រោម និងភាគីទីបីដែលមានគោលបំណង និងមធ្យោបាយនៃការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖
អ្នកទទួល (ឈ្មោះពេញស្របច្បាប់) | ព័ត៌មានទំនាក់ទំនង | ប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលកំពុងត្រូវបានចែករំលែក | គោលបំណង និងមធ្យោបាយនៃការដំណើរការរបស់អ្នកទទួល |
上海光潾网络科技有限公司 | 阎阳:134-7877-2472 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | អ្នកលក់ប្រព័ន្ធ SCRM របស់យើងអាចចូលទៅកាន់អ្នកទំនាក់ទំនងផ្នែកលក់របស់យើងដែលប្រមូលបានពីយុទ្ធនាការទីផ្សារផ្សេងៗ |
上海纳魄信息服务有限公司 | Siwen Luo៖ 180-5927-8773 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | អ្នកលក់ Baidu SEO/SEM របស់យើងមានសិទ្ធិចូលទៅទំនាក់ទំនងផ្នែកលក់របស់យើងនៅក្នុងវេបសាយរបស់យើង |
上海月盈广告有限公司 | Sixuan Lv៖ 137-6442-7420 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | អ្នកលក់ WeChat របស់យើងមានសិទ្ធិចូលប្រើព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់មួយចំនួន ដើម្បីដោះស្រាយបណ្តឹងរបស់អ្នកប្រើប្រាស់ និងការដឹកជញ្ជូនអំណោយ |
上海八和广告有限公司 | Chengzhen Li៖ 021-52950556 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | អ្នកលក់វេបសាយរបស់យើងមានសិទ្ធិចូលទៅទំនាក់ទំនងផ្នែកលក់របស់យើងនៅក្នុងវេបសាយរបស់យើង |
上海注解有加文化传播有限公司 | Dongli Lu៖ 131-2750-9389 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយរបស់យើងមានសិទ្ធិចូលប្រើព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់សំខាន់ៗ និងអ្នកដឹកនាំមតិយោបល់សំខាន់ៗរបស់យើងសម្រាប់យកសំណាក |
长沙春朝冬遇文化传媒有限公司 | Shengjie yang៖ 131-4682-6763 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | ទីភ្នាក់ងារផ្សាយពាណិជ្ជកម្មរបស់យើងមានសិទ្ធិចូលទៅកាន់បញ្ជីទំនាក់ទំនងផ្នែកលក់ដែលមានការអនុញ្ញាតសម្រាប់ទីផ្សារគោលដៅ |
ធនាគារសំណង់ចិន | Alston Zhong 15821887028 | ឈ្មោះ លេខសម្គាល់ គណនីធនាគារ | ស្ថាប័នហិរញ្ញវត្ថុរបស់យើងមានសិទ្ធិចូលប្រើទិន្នន័យបុគ្គលិក ដើម្បីបង្កើតគណនីធនាគាររបស់បុគ្គលិក និងដើម្បីដំណើរការទូទាត់សងការចំណាយវិញ។ |
ធនាគារពាណិជ្ជករចិន | Shi Sheng Qi 021-38834600 | ស្ថាប័នហិរញ្ញវត្ថុរបស់យើងមានសិទ្ធិចូលប្រើទិន្នន័យបុគ្គលិក ដើម្បីបង្កើតគណនីធនាគាររបស់បុគ្គលិក និងដើម្បីដំណើរការទូទាត់សងការចំណាយវិញ។ | |
អ្នកចែកចាយ (Happy go) | Ao Chen 185 7066 6244 | ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ | សកម្មភាពយុទ្ធនាការ និងការចាប់រង្វាន់ផ្សងសំណាងជាប្រម៉ូសិនតាមតម្រូវការ។ |
ក្រុមហ៊ុន China International Intellectech Corporation | ទូរសព្ទ៖ 0086-21-54594545-2227 អ្នកនាង Yuan | ឈ្មោះ ទំនាក់ទំនង អាសយដ្ឋាន លេខសម្គាល់ កម្រិតអប់រំ | ការងារ |
ក្រុមហ៊ុន Ping An Pension Insurance Co., Ltd. សាខាស៊ាងហៃ (Ping An Pension Insurance Co., Ltd. Shanghai Branch) | ទូរសព្ទ៖ 021-62487262 អ្នកនាង Hu | ឈ្មោះ ទំនាក់ទំនង លេខសម្គាល់ លេខសម្គាល់កុមារ | ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ |
ក្រុមហ៊ុន Shanghai Homsom Travel (Group) Co., Ltd. | ទូរសព្ទ៖ 021-64475082 អ្នកនាង He | ឈ្មោះ ទំនាក់ទំនង លេខសម្គាល់ | ការកក់ការធ្វើដំណើរ |
ជាទូទៅ យើងមិនផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅខាងក្រៅទេ។ បើយើងត្រូវការផ្ទេរព័ត៌មានផ្ទាល់ខ្លួនដោយសារតែការច្របាច់បញ្ចូលគ្នា ការបែងចែក ការរំលាយ ការក្ស័យធនជាដើម។ល។ យើងនឹងជូនដំណឹងដល់អ្នកអំពីឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អ្នកទទួល ហើយទន្ទឹមគ្នានេះផងដែរ យើងនឹងតម្រូវឱ្យអ្នកទទួលបន្តភ្ជាប់កាតព្វកិច្ចក្រោមសេចក្តីថ្លែងការណ៍ឯកជនភាពនេះ និងទទួលយកកាតព្វកិច្ច និងតួនាទីពាក់ព័ន្ធ។ បើអ្នកទទួលផ្លាស់ប្តូរគោលបំណង និងវិធីសាស្រ្តនៃការដំណើរការដើម អ្នកទទួលត្រូវតែទទួលបានការយល់ព្រមពីអ្នកម្តងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិ។
យើងនឹងមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសាធារណៈឡើយ លើកលែងតែមានការយល់ព្រមស្របច្បាប់ពីអ្នក។
ការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ
ជាទូទៅ យើងនឹងមិនដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អនីតិជនដែលមានអាយុក្រោម 14 ឆ្នាំទេ (ពោលគឺកុមារ)។ បើយើងដឹងថា យើងបានប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់កុមារដោយគ្មានការយល់ព្រមជាមុនពីមាតាបិតា ឬអ្នកអាណាព្យាបាលផ្សេងទៀតរបស់ពួកគេ នោះយើងនឹងលុបព័ត៌មានផ្ទាល់ខ្លួនរបស់កុមារចេញពីសំណុំឯកសាររបស់យើង។
សិទ្ធិរបស់អ្នក
អ្នកមានសិទ្ធិស្របច្បាប់ជាក់លាក់ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ដល់ក្រុមហ៊ុន ដែលរួមមានដូចខាងក្រោម៖
បើអ្នកចង់អនុវត្តសិទ្ធិរបស់អ្នកខាងលើ សូមផ្ញើអ៊ីមែលមកយើងតាមរយៈ privacy@wd40.com។ សូមចំណាំថា សិទ្ធិខាងលើគឺជាកម្មវត្ថុនៃដែនកំណត់ និងការលើកលែងក្រោមច្បាប់ប្រទេសចិនដែលចូលជាធរមាន។ យើងនឹងឆ្លើយតប និងអនុវត្តតាមសំណើរបស់អ្នកស្របតាមច្បាប់ប្រទេសចិនដែលចូលជាធរមានឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ដើម្បីការពារសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក មុននឹងឆ្លើយតបទៅនឹងសំណើសុំសិទ្ធិព័ត៌មានផ្ទាល់ខ្លួន អ្នកប្រហែលជាត្រូវផ្តល់សំណើជាលាយលក្ខណ៍អក្សរ ឬបញ្ជាក់អត្តសញ្ញាណរបស់អ្នក ហើយយើងមានសិទ្ធិផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក មុនពេលដំណើរការសំណើរបស់អ្នក។ បើអ្នកមានក្តីកង្វល់នៅតែមិនអាចដោះស្រាយបាន អ្នកក៏មានសិទ្ធិប្តឹងទៅអាជ្ញាធរត្រួតពិនិត្យដែលពាក់ព័ន្ធ ឬបើអាច ដាក់ពាក្យប្តឹងទៅតុលាការដោយអនុលោមតាមច្បាប់ប្រទេសចិនដែលចូលជាធរមាន។
© 2024 WD-40 COMPANY (MALAYSIA) SDN BHD.
រក្សារសិទ្ធគ្រប់យ៉ាង