tracking

កង់
រក្សាកង់ក្នុងសភាពស្អាតនិងទ្រង់ទ្រាយល្អ ដើម្បីប្រើប្រាស់បានកាន់កាន់តែយូរ
អ្វីដែលលោកអ្នកត្រូវការ

1x

WD-40 Specialist® Bike Cleaner
ថ្នាំសម្អាតកង់ WD-40 SPECIALIST®

1x

WD-40 Specialist® Bike Degreaser
ថ្នាំសម្អាតខ្លាញ់កង់ WD-40 SPECIALIST®

1x

WD-40 Specialist® Bike Chain Dry Lube
ប្រេងរំអិលស្ងួតសម្រាប់ដាក់ច្រវ៉ាក់កង់ WD-40 SPECIALIST®

1x

WD-40 Specialist® Bike Chain Wet Lube
ប្រេងរំអិលសើមសម្រាប់ដាក់ច្រវ៉ាក់កង់ WD-40 SPECIALIST®

1x

WD-40 Specialist® Bike Chain Lube
ប្រេងរំអិលច្រវ៉ាក់កង់
WD-40 SPECIALIST®

1x

WD-40® Smart Straw®

1x

ជក់


1x

ក្រណាត់មីក្រូហ្វាយប័រ

សេចក្ដីណែនាំ
1.
បាញ់ទឹកដាក់កង់ ដើម្បីជម្រះរាល់ដីឬក្អែលធំៗ។ បន្ទាប់មក សូមយកថ្នាំសម្អាតកង់ WD-40 Specialist® មកបាញ់លើកង់ ហើយជូតរាល់ដីនិងក្អែលចេញដោយក្រណាត់ស្អាត ដើម្បីឱ្យវាស្អាតល្អ។
2.
សូមកុំភ្លេចសម្អាតច្រវ៉ាក់ជាមួយថ្នាំសម្អាតខ្លាញ់កង់ WD-40 Specialist®។ សូមយកជក់ឬអេប៉ុងសើម ដើម្បីលាងសម្អាតរាល់ក្អែលប្រឡាក់ខ្លាំង។ សូមលាងសម្អាតវាជាមួយទឹក ហើយជូតជាមួយក្រណាត់ស្ងួត។
3.
សូមយកប្រេងរំអិលច្រវ៉ាក់កង់ប្រភេទ WD-40® ណាមួយតាមជម្រើសរបស់លោកអ្នក ដើម្បីមកដាក់លើច្រវ៉ាក់។ សូមបង្វិលឈ្នាន់កង់របស់លោកអ្នក ដើម្បីឱ្យច្រវ៉ាក់បង្វិល ហើយបាញ់ថ្នាំដោយតម្រង់ក្បាលបាញ់ឱ្យចំលើតួច្រវ៉ាក់។ សូមបង្ហើញការងារនេះ ដោយជូតចេញនូវរាល់សំណល់ ដើម្បីជៀសវាងការឡើងកំណក។
ប្រេងកង់ 101៖
ប្រេងរំអិលសើមសម្រាប់ដាក់ច្រវ៉ាក់កង់ WD-40 Specialist® ដើម្បីជួយការពារច្រវ៉ាក់ពីទឹក
ប្រេងរំអិលស្ងួតសម្រាប់ដាក់ច្រវ៉ាក់កង់ WD-40 Specialist® ជួយបង្ការមិនឱ្យដីស្អិតជាប់
ប្រេងរំអិលច្រវ៉ាក់កង់ WD-40 Specialist® គឺផលិតផលដ៏ល្អអស្ចារ្យ សម្រាប់ការជិះប្រកបដោយគុណផលខ្ពស់ ក្នុងលក្ខខណ្ឌស្ងួតនិងសើម
4.
សម្រាប់ការដុសខាត់និងការពារជាទូទៅ សូមដាក់ប្រេចទៅលើគ្រឿងលោហៈទាំងឡាយ ដូចជា ក្បាលឡោស៊ីនិងប៊ូឡុង ប្រព័ន្ធប្តូរលីប និងឈ្នាន់ ជាមួយថ្នាំបាញ់ WD-40® Smart Straw® ដើម្បីរក្សាពួកវាឱ្យនៅល្អបានយូរ។
WD-40® Fan Club
Love WD-40® Brand Products? Join the club!
Ooops!
Generic Popup